នែ​ភ​គ្គ​វៈ​ ​អ​ចេ​លបា​ដិក​បុត្រ​ ​សូម្បី​ជា​លិ​យៈ​ស្តី​ ​ថា​ឲ្យ​យ៉ាងនេះ​ ​ក៏​នៅតែ​និយាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​ហើយក៏​នៅតែ​អង្គុយ​ជ្រប់​ ​ត្រង់កន្លែង​នោះ​ដដែល​ ​មិន​អាច​ក្រោក​ចាក​អាសនៈ​បាន​ឡើយ​។​ ​នែ​ភ​គ្គ​វៈ​ ​កាលណា​ជា​លិយៈ​ ​ជា​សិស្ស​ទារុ​បត្តិ​កៈ​ ​បានដឹង​ច្បាស់​ថា​ ​អ​ចេ​លបា​ដិក​បុត្រ​នេះ​ ​បរាជ័យ​ហើយ​ ​ក៏​នៅតែ​និយាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​នែ​អាវុសោ​ ​ខ្ញុំ​នឹង​ទៅ​ ​ដូច្នេះហើយ​ ​ក៏​នៅតែ​អង្គុយ​ជ្រប់​ ​ត្រង់កន្លែង​នោះ​ដដែល​ ​មិន​អាច​ក្រោក​ចាក​អាសនៈ​បាន​ឡើយ​ ​ដូច្នេះហើយ​ ​ទើប​និយាយ​នឹង​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​បា​ដិក​បុត្រ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​សីហ​មិគរាជ​មួយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​គួរតែ​អាត្មាអញ​ ​នៅ​អាស្រ័យ​នឹង​ដងព្រៃ​មួយ​ ​ក៏​សម្រេចការ​ដេក​ ​លុះ​សម្រេចការ​ដេក​ ​ក្នុង​ដងព្រៃ​នោះ​ហើយ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ត្រូវ​ចេញពី​ទីដេក​ ​លុះ​ចេញពី​ទីដេក​ហើយ​ ​ត្រូវ​មិត​ពត់​កាយ​ ​លុះ​មិត​ពត់​កាយ​ហើយ​ ​ត្រូវ​ក្រឡេក​មើលទៅ​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ ​លុះ​ក្រឡេក​មើល​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ហើយ​ ​ត្រូវ​បន្លឺ​សីហនាទ៣ដង​ ​លុះ​បន្លឺ​សីហនាទ៣ដង​ហើយ​ ​ត្រូវ​ចេញទៅ​រក​ចំណី​ ​អាត្មាអញ​នោះ​ ​ត្រូវ​សំឡាប់​ហ្វូង​ម្រឹគ​ដ៏​ធំៗ​ ​ហើយ
ថយ | ទំព័រទី ៤៤ | បន្ទាប់