លុះ​ចេញពី​ទីដេក​ហើយ​ ​ត្រូវ​មិត​ពត់ខ្លួន​ ​លុះ​មិត​ពត់ខ្លួន​ហើយ​ ​ត្រូវ​ក្រឡេក​មើលទៅ​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ ​លុះ​ក្រឡេក​មើល​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ហើយ​ ​ត្រូវ​បន្លឺ​សីហនាទ៣ដង​ ​លុះ​បន្លឺ​សីហនាទ៣ដង​ហើយ​ ​ត្រូវ​ចេញទៅ​រក​ចំណី​ ​អាត្មាអញ​ ​សម្លាប់​ហ្វូង​ម្រឹគ​ដ៏​ធំៗ​ ​ហើយ​បរិភោគ​សាច់​ដែល​ឆ្ងាញ់​ៗ​ ​ហើយ​ត្រឡប់​ចូល​ទៅកាន់​ទីដេក​នោះ​ដដែល​វិញ​។​ ​ម្នាល​អាវុសោ​ ​ទើប​ចចក​ចាស់​នោះ​ ​អាស្រ័យ​ដងព្រៃ​មួយ​ ​សម្រេចការ​ដេក​ ​លុះ​សម្រេចការ​ដេក​ ​ក្នុង​ដងព្រៃ​នោះ​ហើយ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ក៏​ចេញ​ចាកទី​ដេក​ ​លុះ​ចេញ​ចាកទី​ដេក​ហើយ​ ​ក៏​មិត​ពត់ខ្លួន​ ​លុះ​មិត​ពត់ខ្លួន​ហើយ​ ​ក៏​ក្រឡេក​មើលទៅ​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ ​លុះ​ក្រឡេក​មើល​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ហើយ​ ​ក៏​គិតថា​ ​អញ​នឹង​បន្លឺ​សីហនាទ៣ដង​ ​ដូច្នេះហើយ​ ​ស្រែក​ជាស​ម្រែក​ចចក​ ​ស្រែក​សម្រែក​ដ៏​ពន្លឹក​ថា​ ​ចចក​អាក្រក់​ដូចម្តេច​ទៅ​ ​ចំណែក​សីហនាទ​ដូចម្តេច​ទៅ​។​ ​នែ​អាវុសោ​បា​ដិក​បុត្រ​ ​អ្នក​ក៏​ដូចគ្នានឹង​ចចក​ចាស់​នោះ​ដែរ​ ​រស់នៅ​ក្នុង​សុ​គតា​បទាន​ ​(​ត្រៃសិក្ខា​ ​ជា​សាសនា​របស់​ព្រះ​សុគត​)​ ​បរិភោគភោជន​ ​ជា​សំណល់​សល់​អំពី​ព្រះ​សុគត​ ​ហើយ​តតាំង​នឹង​ព្រះ​តថាគត​ ​ជា​អរហន្ត​
ថយ | ទំព័រទី ៤៦ | បន្ទាប់