ដ្បិត​លោក​ដ៏​មាន​អាយុ​នោះ​ ​ត្រូវការ​តែ​បុគ្គល​មាន​សំ​ឡេង​តិច​ៗ​ ​សរសើរ​តែ​មនុស្ស​មាន​សំ​ឡេង​តិច​ៗ​ ​ធ្វើ​ដូចម្តេច​ឲ្យ​លោក​ជ្រាប​ថា​ ​បរិសទ្យ​ ​មាន​សំឡេង​តិច​ ​ហើយ​គប្បី​សំគាល់​នូវ​កិច្ច​ដែល​លោក​គួរ​ចូល​មករ​ក​ ​(​យើង​)​ ​បើ​ព្រះសមណគោតម​ ​គប្បី​មករ​ក​បរិសទ្យ​នេះ​ ​(​មែន​)​ ​ពួក​យើង​ត្រូវ​សួរ​ប្រស្នា​នេះ​នឹង​លោក​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ពួក​សាវ័ក​ ​ដោយ​ធម៌​ណា​ ​ពួក​សាវ័ក​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ដោយ​ធម៌​ណា​ហើយ​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​បាន​បំពេញ​អរិយមគ្គ​ ​ជា​ព្រហ្មចរិយ​ធម៌​ដើម​ ​ជា​ធម៌​ឲ្យ​កើត​និស្ស័យ​ដ៏​ឧត្តម​ ​ធម៌​របស់​ព្រះមានព្រះភាគ​នោះ​ ​តើ​ឈ្មោះ​ដូចម្តេច​។​ ​កាលបើ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​និយាយ​យ៉ាងនេះ​ហើយ​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​នាំគ្នា​នៅ​ស្ងៀម​។​
 [​២២​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅ​ ​ត្រង់កន្លែង​ដែល​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​នៅ​។​ ​ទើប​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ស្តេច​មក​ប្រពៃ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​បាន​ធ្វើ​បរិយាយ​នេះ​ ​ដើម្បី​មក​ក្នុង​ទីនេះ​យូរ​យា​ណាស់​ហើយ​ ​សូម​ព្រះអង្គ​ ​ស្តេច​គង់​ចុះ​ ​បពិត្រ​ព្រះ​
ថយ | ទំព័រទី ៧៥ | បន្ទាប់