ចោមរោមហើយ ទ្រង់ត្រេកអរ ដោយរបាំ និងចម្រៀងទាំងឡាយ។ ព្រះរាជបុត្ត របស់ស្តេចនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្តទាំង៩១ព្រះអង្គ សុទ្ទតែមានព្រះនាមថាឥន្ទៈ ទ្រង់មានកំឡាំងច្រើន ក៏ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះអាទិច្ចវង្ស ព្រះអង្គភ្ញាក់ហើយ អំពីការដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសឧត្តម ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គនិយាយយ៉ាងនេះថា អ្នកទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រឬ