អធិបតី​ ​លើ​នាគ​ទាំងឡាយ​ ​ទ្រង់ព្រះ​នាម​ថា​ ​វិរូបក្ខៈ​ ​ដែល​មាន​ពួក​នាគ​ចោមរោម​ហើយ​ ​ទ្រង់​ត្រេកអរ​ ​ដោយ​ពួក​របាំ​ ​និង​ចម្រៀង​។​ ​ព្រះរាជ​បុត្ត​ទាំងឡាយ​ ​របស់​ស្តេច​វិរូបក្ខៈ​នោះ​ ​មាន​ច្រើន​ក៏​មែន​ ​តែ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​មក​ថា​ ​មាន​ឈ្មោះ​ដូច​ៗ​គ្នា​ ​ព្រះរាជ​បុត្ត​ទាំង៩១ព្រះអង្គ​ ​ក៏​ព្រះនាម​ថា​ឥន្ទៈ​ ​សុទ្ធតែ​មាន​កំឡាំង​ច្រើន​ ​ឯ​ព្រះរាជ​បុត្ត​ទាំងនោះ​ ​លុះ​ឃើញ​ព្រះសម្ពុទ្ធ​ ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ភ្ញាក់​ហើយ​ ​ចាក​ការ​ដេកលក់​ ​គឺ​អវិជ្ជា​ ​ទ្រង់​ប្រសើរ​ ​(​ដោយ​គុណ​)​ ​ឥតមាន​សេចក្តី​ព្រឺ​ស្ញើប​ ​ក៏​នាំគ្នា​នមស្ការ​អំពី​ចម្ងាយ​។​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​អាជានេយ្យ​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ ​ចំពោះ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ ​ចំពោះ​ព្រះអង្គ​ ​សូម្បី​អមនុស្ស​ទាំងឡាយ​ ​ក៏​រមែង​ថ្វាយបង្គំ​ព្រះអង្គ​ថា​ ​ទ្រង់ទត​ព្រះនេត្រ​មើល​មហាជន​ ​ដោយ​សព្វញ្ញុ​ត្ត​ញ្ញាណ​ដ៏​ផូរផង់​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់