ព្រះបរិត្ត​សម្រាប់​រក្សា​ក្នុង​អាដានា​ដាន​គរ​ ​ដើម្បីឲ្យ​ពួក​យក្ខ​ដែល​មិនទាន់​ជ្រះថ្លា​ ​ក្នុង​សាសនា​ព្រះមានព្រះភាគ​នេះ​ ​បាន​ជ្រះថ្លា​ឡើង​ ​ដើម្បី​ការគ្រប់គ្រង​រក្សា​ ​ដើម្បី​មិន​បៀតបៀន​គ្នា​ ​ដើម្បី​នៅជា​សុខ​ដល់​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ឧបាសិកា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ស្តេច​ជាធំ​ឈ្មោះ​វេស្សវ័ណ​ ​ជ្រាប​ច្បាស់​នូវ​តថាគត​ទទួល​និមន្ត​ហើយ​ ​ក៏​ប្រកាស​ព្រះបរិត្ត​សម្រាប់​រក្សា​ ​ក្នុង​អាដានា​ដាន​គរ​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​[​៩១​]​ ​សូម​នមស្ការ​ចំពោះ​ព្រះពុទ្ធ​ ​ទ្រង់ព្រះ​នាម​វិបស្សី​ ​ព្រះអង្គ​មាន​ចក្ខុ​ ​ព្រះអង្គ​មាន​សិរី​ ​សូម​នមស្ការ​ចំពោះ​ព្រះពុទ្ធ​ ​ទ្រង់ព្រះ​នាម​សិខី​ ​ព្រះអង្គ​មាន​សេចក្តី​អនុគ្រោះ​ ​ដល់​សត្វ​ទាំងពួង​ជាប្រក្រតី​។​បេ​។​

 (​បេយ្យាលៈ​ ​ដែល​មាន​ហើយ​ ​ក្នុង​ខាងដើម​នោះ​ឯង​ ​បណ្ឌិត​ ​គប្បី​ឲ្យ​ពិស្តារ​ចុះ​)​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ការ​រក្សា​ជាប់​ទាក់ទង​ ​ក្នុង​អាដានា​ដាន​គរ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប់គ្រង​រក្សា​ ​ដើម្បី​មិន​បៀតបៀន​គ្នា​ ​ដើម្បី​នៅជា​សុខ​ ​ដល់​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​។​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់