បែរមុខទៅទិសខាងលិច ឆ្ពោះមុខទៅរកព្រះមានព្រះភាគដែរ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកមល្លក្សត្រ អ្នកក្រុងបាវា ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដល់យប់ជ្រៅ ហើយទ្រង់តឿនថា ម្នាលវាសេដ្ឋគោត្រទាំងឡាយ យប់ជ្រៅណាស់ហើយ ចូរអ្នកទាំងឡាយ សំគាល់កាលគួរ ក្នុងកាលឥឡូវនេះចុះ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ អភិវាទព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[៩៥] លំដាប់នោះឯង កាលដែលពួកមល្លក្សត្រ អ្នកក្រុងបាវា ចៀសចេញទៅហើយ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃនៅស្ងៀមស្ងាត់ ក៏ត្រាស់ហៅព្រះសារីបុត្តដ៏មានអាយុមកថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកសេចក្តីងងុយងោកងក់ហើយ ម្នាលសារីបុត្ត ចូរអ្នកពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថាចុះ តថាគតរោយខ្នងណាស់ តថាគតនឹងតម្រង់ខ្នង (បន្តិច)។ ព្រះសារីបុត្ត ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះឯង ព្រះមានព្រះភាគ