ដើម្បីដោះស្រាយនូវទោសក្នុងវាទៈ ឬបើអ្នកឯងអង់អាច ចូរដោះចេញ (ចាកសេចក្តីខុសចុះ)។ សេចក្តីស្លាប់តែមួយ ក៏ហាក់ដូចជាប្រព្រឹត្តតាមពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត។ ពួកសាវ័ករបស់និគណ្ឋនាដបុត្តណា ដែលជាគ្រហស្ថ ស្លៀកពាក់សំពត់ស ពួកសាវ័កទាំងនោះ ក៏មានសេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត ដូចពួកជន ដែលមានសេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងធម្មវិន័យ ដែលគេពោលទុក ដោយអាក្រក់ ដែលគេសំដែងទុក ដោយអាក្រក់ មិនមែននិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម្មវិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកហើយ ជាធម្មវិន័យមានទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹងឡើយ។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ និគ្គណ្ឋនាដបុត្ត ធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ដោយកាលកិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រណ្ឋ ក៏បែកគ្នាទៅជាពីរពួក។បេ។ ជាធម្មវិន័យ មាន