ពួកសត្វមានកាមតាំងឡើង ពួកសត្វទាំងនោះ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដែលតាំងឡើង ដូចជាមនុស្សទាំងអស់ និងទេវតាពួក(១)ខ្លះ និងវិនិបាតិក(២) ពួកខ្លះ នេះជាការសេពកាមទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាម ដែលខ្លួននិមិត្តហើយ ពួកសត្វទាំងនោះ លុះនិមិ្មតហើយ ៗ ក៏ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដូចជាពួកទេវតា ក្នុងជាន់និម្មានរតី នេះជាការសេពកាមទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាម ដែលទេវតាដទៃនិមិ្មតឲ្យ ពួកសត្វទាំងនោះ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដែលទេវតាដទៃនិមិ្មតឲ្យ ដូចជាពួកទេវតា ក្នុងជាន់បរនិម្មិតវសវត្តី នេះជាការសេពកាមទី៣។ ការបានសេចក្តីសុខ ៣ យ៉ាង ម្នាលអាវុសោ មានពួកសត្វធ្វើនូវសេចក្តីសុខ(៣) ឲ្យកើតឡើងរឿយៗ ហើយទទួលនូវសេចក្តីសុខ (នោះ) ដូចជាពួកទេវតា នៅក្នុងពួកព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំ ជ្រួតជ្រាប បរិបូណ៌ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វទាំងនោះ
(១) បានដល់កាមាវចរទេវតាទាំង៤ជាន់ គឺចាតុម្មហារាជិកា១ តាវត្តឹង្ស១ យាមា១ តុសិត១។ (២) បានដល់អបាយិកសត្វទាំង៣ វៀរលែងនរកចេញ។ (៣) អដ្ឋកថា ថា ធ្វើសេចក្តីសុខ ក្នុងបឋមជ្ឈានខាងក្រោមឲ្យកើត ហើយសោយនូវសេចក្តីសុខ ដែលកើតអំពីផលរបស់ឈានជាខាងលើ។