សមាធិ៣យ៉ាងដទៃទៀត គឺ សុញ្ញតសមាធិ១ អនិមិត្តសមាធិ១ អប្បណិហិតសមាធិ១។ សេចក្តីស្អាត ៣ យ៉ាង គឺ សេចក្តីស្អាតដោយកាយ ១ សេចក្តីស្អាតដោយវាចា ១ សេចក្តីស្អាតដោយចិត្ត ១ ។ ច្បាប់(១) អ្នកប្រាជ្ញ ៣ យ៉ាង គឺ ច្បាប់អ្នកប្រាជ្ញផ្លូវកាយ ១ ច្បាប់អ្នកប្រាជ្ញផ្លូវវាចា ១ ច្បាប់អ្នកប្រាជ្ញផ្លូវចិត្ត ១ ។ សេចក្តីឈ្លាស ៣ យ៉ាង គឺ សេចក្តីឈ្លាសក្នុងការចម្រើន១ សេចក្តីឈ្លាសក្នុងការវិនាស ១ សេចក្តីឈ្លាសក្នុងឧបាយ(២) ១។ សេចក្តីស្រវឹង៣ យ៉ាង គឺ ស្រវឹងដោយការមិនមានរោគ១ ស្រវឹងដោយវ័យ ១ ស្រវឹងដោយជាតិត្រកូល ១ ។ អធិបតេយ្យ ៣ យ៉ាង គឺ អត្តាធិបតេយ្យ(៣) ១ លោកាធិបតេយ្យ(៤) ១ ធម្មាធិបតេយ្យ(៥) ១។ កថាវត្ថុ៣យ៉ាងគឺ បុគ្គលប្រារព្ធអតីតកាល
(១) សេចក្តីប្រតិបត្តិ ធ្វើមនុស្សឲ្យទៅជាអ្នកប្រាជ្ញ។ (២) ហេតុរបស់ផលនោះៗ។ (៣) ការធ្វើខ្លួនឲ្យជាធំ ហើយមិនធ្វើបាប។ (៤) ការធ្វើលោកឲ្យជាធំ ហើយមិនធ្វើបាប។ (៥) ការធ្វើលោកុត្តរធម៌ឲ្យជាធំ ហើយមិនធ្វើបាប។ ក្នុងគម្ពីរវិសុទ្ធិមគ្គសីលនិទ្ទេសថា បុគ្គលមានប្រាថ្នានឹងលះបង់នូវអំពើដែលមិនសមគួរដល់ខ្លួន ហើយមានសេចក្តីគោរពក្នុងខ្លួន ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា អត្តាធិបតេយ្យសីល។ បុគ្គលមានប្រាថ្នានឹងចៀសវាងពាក្យនិន្ទាអំពីសត្វលោក ហើយមានសេចក្តីគោរពចំពោះលោក ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា លោកាធិបតេយ្យសីល។ បុគ្គលមានប្រាថ្នានឹងបូជានូវធម៌ដ៏ថ្លៃថ្លា ហើយមានសេចក្តីគោរពក្នុងធម៌ ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា ធម្មាធិបតេយ្យសីល។