និយាយ​ពាក្យ​ថា​ ​រឿង​យ៉ាងនេះ​ ​កើតមាន​ក្នុង​អតីតកាល​ហើយ១​ ​បុគ្គល​ប្រារព្ធ​អនាគតកាល​ ​និយាយ​ពាក្យ​ថា​ ​រឿង​យ៉ាងនេះ​ ​នឹង​មាន​ក្នុង​អនាគតកាល១​ ​បុគ្គល​ប្រារព្ធ​បច្ចុប្បន្ន​កាល​ ​ក្នុង​កាល​ឥឡូវនេះ​ ​និយាយ​ពាក្យ​ថា​ ​រឿង​យ៉ាងនេះ​ ​កើតឡើង​ក្នុង​កាល​ឥឡូវនេះ១​។​ ​វិជ្ជា​ ​៣​ ​យ៉ាង​ ​គឺ​ ​ញាណ​ជា​គ្រឿងរ​ឭក​ឃើញ​នូវ​ខន្ធ​បញ្ចកៈ​ ​ដែល​ធ្លាប់​នៅ​អាស្រ័យ​ក្នុង​កាលមុន​ ​ជា​វិជ្ជា​ ​១​ ​សេចក្តី​ដឹង​ក្នុង​ចុតិ​ ​និង​បដិសន្ធិ​របស់​ពួក​សត្វ​ ​ជា​វិជ្ជា១​ ​សេចក្តី​ដឹង​ក្នុង​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ជា​វិជ្ជា១​។​ ​វិហារធម៌​ ​(​ធម៌​ជា​គ្រឿង​នៅ​)​ ​៣​ ​យ៉ាង​ ​គឺ​ ​ទិព្យ​វិហារ​(​១​)​ ​១​ ​ព្រហ្មវិហារ​(​២​)​ ​១​ ​អរិយ​វិហារ​(​៣​)​ ​១​ ​។​ ​បា​ដិ​ហារ​ ​៣​ ​យ៉ាង​ ​គឺ​ ​ឥទ្ធិ​បាដិហារ្យ​(​៤​)​ ​១​ ​អាទេស​នា​បាដិហារ្យ​(​៥​)​ ​១​ ​អនុសាសនី​បាដិហារ្យ​(​៦​)​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​ធម៌​បីៗ​ទាំងនេះ​ឯង​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញ
​(​១​)​ ​បាន​ដល់​សមាបត្តិ​ទាំង៨​។​ ​(​២​)​ ​អ​ប្ប​មញ្ញា៤​ ​គឺ​មេត្តា១​ ​ករុណា១​ ​មុទិតា១​ ​ឧបេក្ខា១​។​ ​(​៣​)​ ​[​ផល​សមាបត្តិ​។​ ​(​៤​)​ ​សេចក្តី​អស្ចារ្យ​ដោយ​ឫទ្ធិ​។​ ​(​៥​)​ ​សេចក្តី​អស្ចារ្យ​ដោយ​ទាយ​ចិត្ត​សត្វ​ដទៃ​។​ ​(​៦​)​ ​សេចក្តី​អស្ចារ្យ​ដោយ​ការប្រៀនប្រដៅ​ ​ដោយ​សីល​សមាធិ​បញ្ញា​។​ ​ចូរ​មើល​ក្នុង​កេវ​ដ្ត​សូត្រ​សីលក្ខន្ធ​វគ្គ​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់