ច្បាស់​ ​ទ្រង់​សម្តែង​ហើយដោយ​ប្រពៃ​ ​គួរ​យើង​ទាំងអស់គ្នា​ ​សង្គាយនា​ក្នុង​ធម៌​នោះ​ ​មិន​គួរ​ទាស់ទែងគ្នា​ឡើយ​។​បេ​។​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​ ​មនុស្ស​ទាំងឡាយ​។​

​ចប់​ពួក​ធម៌​បីៗ​ ​ដែល​រាប់​ចូលក្នុង​ការ​សង្គាយនា​។​


 [​១០០​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​ធម៌​បួន​ៗ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​គួរតែ​យើង​ទាំងអស់គ្នា​ ​សង្គាយនា​ក្នុង​ធម៌​នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ពួក​ធម៌​បួន​ៗ​ ​តើ​ដូចម្តេច​។​ ​សតិបដ្ឋាន៤​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជា​បុគ្គល​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ដោយ​ល្អ​ ​មានស្មារតី​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​(​១​)​ ​១​។​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ១​។​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ចិត្ត​ ​ក្នុងចិត្ត១​។​ ​
​(​១​)​ ​សំដៅយក​កាយ​ ​ឬ​ឧបាទានក្ខន្ធ​ទាំង៥​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់