[១០២] ឥទ្ធិបាទ៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ(១) ដែលប្រកបដោយឆន្ទសមាធិ(២) និងបធានសង្ខារ(៣) ១ ចំរើនឥទ្ធិបាទ ដែលប្រកបដោយវីរិយសមាធិ និងបធានសង្ខារ១ ចំរើនឥទ្ធិបាទ ដែលប្រកបដោយចិត្តសមាធិ និងបធានសង្ខារ១ ចំរើនឥទ្ធិបាទ ដែលប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ១។
[១០៣] ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះ១ ភិក្ខុព្រោះស្ងប់ស្ងាត់ចាកវិតក្កៈ វិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន១ ភិក្ខុព្រោះនឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនដោយប្រពៃផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈ

(១) ធម៌ ជាជើងនៃឫទ្ធ ឬថា ជាទីតាំងនៃឫទ្ធ។ (២) សមាធិ មានឆន្ទៈជាហេតុ ឬថា សមាធិអាស្រ័យនូវឆន្ទៈ។ (៣) បានដល់សម្មប្បធានទាំង៤