[១១១] អង្គនៃសោតាបត្តិមគ្គ៤យ៉ាង គឺការសេពគប់នូវសប្បុរស១ ការស្តាប់ធម៌របស់សប្បុរស១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា១ សេចក្តីប្រតិបត្តិធម៌ សមគួរដល់លោកុត្តរធម៌១។
[១១២] អង្គរបស់សោតាបន្នបុគ្គល ៤យ៉ាង ម្នាលអាវុសោទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្នា ទ្រង់ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងមកកាន់ភពថ្មីទៀត ដោយហេតុនេះ១ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែលបុគ្គលគប្បីឃើញដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន១ ប្រកបដោយ