បីជាខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងមិនវង្វេង ធ្វើមរណកាល នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៤។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៥។
[១៦៣] ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវដំកល់ធម៌៥យ៉ាង ទុកក្នុងខ្លួនហើយសិមចោទភិក្ខុដទៃ ដោយគិតថា អាត្មាអញ នឹងនិយាយក្នុងកាលគួរ មិននិយាយក្នុងកាលមិនគួរ១ អាត្មាអញ និយាយដោយពាក្យពិត មិននិយាយដោយពាក្យមិនពិត១ អាត្មាអញនិយាយ ដោយពាក្យផ្អែមល្ហែម មិននិយាយដោយពាក្យទ្រគោះ១ អាត្មាអញនិយាយ ដោយពាក្យប្រកបដោយប្រយោជន៍ មិននិយាយដោយពាក្យមិនប្រកបដោយ