សាច់​ពេញ​ត្រង់​ចង្កួយស្មា​ទាំងពីរ​ ​សាច់​ពេញ​ត្រង់​ក​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​នូវ​ខាទនីយ​ភោជនីយាហារ​ ​មាន​រសជាតិ​ដ៏​ថ្លៃថ្លា​ ​ព្រមទាំង​ទឹក​ ​(​៨ប្រការ​)​ ​ដែល​គួរ​ភ្លក្ស​ ​គួរ​លិទ្ធ​ ​បើ​បាន​ជា​ស្តេច​ ​នឹង​បាន​នូវ​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​នូវ​ខាទនីយ​ភោជនីយាហារ​ ​មាន​រសជាតិ​ដ៏​ថ្លៃថ្លា​ ​ព្រមទាំង​ទឹក​ ​(​៨ប្រការ​)​ ​ដែល​គួរ​ភ្លក្ស​ ​គួរ​លិទ្ធ​ ​កាលបើ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​១០​]​ ​ព្រះ​តថាគត​ ​ជា​អ្នកឲ្យ​នូវ​ខាទនីយ​ភោជនីយាហារ​ ​និង​ទឹកដែល​គួរ​លិទ្ធ​ ​គួរ​ភ្លក្ស​ ​ដែល​មាន​រសជាតិ​ដ៏​ឧត្តម​ថ្លៃថ្លា​ ​ព្រោះ​កម្ម​ ​ជា​សុចរិត​នោះ​ ​ព្រះ​តថាគត​នោះ​ ​ទើប​រីករាយ​ក្នុង​នន្ទ​វ័ន​ ​(​ឱទ្យាន​)​ ​អស់​កាលយូរ​។​ ​(​លុះ​ច្យុត​មក​កើត​)​ ​ក្នុង​មនុស្សលោក​នេះ​ ​ក៏បាន​នូវ​សាច់​ដ៏​ពេញ​ ​ក្នុង​ទី​ទាំង៧អន្លើ​ផង​
ថយ | ទំព័រទី ១៨ | បន្ទាប់