។បេ។ តែថា សមាធិនិមិត្តណាមួយ ក៏ភិក្ខុនោះរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណាដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាបាន។ ម្នាលអាវុសោទាំងឡាយ សមាធិនិមិត្តណាមួយ ដែលភិក្ខុរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណាដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាយ៉ាងណាៗ ភិក្ខុនោះ រមែងជាអ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ។ កាលភិក្ខុនោះបានដឹងច្បាស់នូវអត្ថ បានដឹងច្បាស់នូវធម៌ហើយ បាមោជ្ជៈ រមែងកើតឡើង លុះបាមោជ្ជៈកើតឡើងហើយ បីតិរមែងកើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ ក៏រមែងស្ងប់រម្ងាប់ ភិក្ខុមាននាមកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលភិក្ខុទទួលសេចក្តីសុខហើយ ចិត្តក៏តំកល់មាំ នេះជាវិមុត្តាយតនៈទី៥។
[១៧៤] សញ្ញា (សេចក្តីសំគាល់) ញុំាងវិមុត្តិ(១) ឲ្យចាស់ក្លា មាន៥យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ថាទុក្ខ ក្នុងរបស់មិនទៀង១ សេចក្តីសំគាល់ថា មិនមែនរបស់ខ្លួន ក្នុងរបស់ប្រកបដោយទុក្ខ១ សេចក្តីសំគាល់ ក្នុងធម៌ ជាគ្រឿងលះ១ សេចក្តីសំគាល់ក្នុងធម៌ ជាគ្រឿងនឿយណាយ១។ ម្នាលអាវុសោទាំងឡាយ

(១) សំដៅយកព្រះអរហត្ត