លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​ទាំងពីរ​នេះ​ ​គឺជា​អ្នកមាន​ផ្ទៃ​ដៃ​ ​និង​ផ្ទៃ​ជើង​ទន់ល្វន់​ ​(​ដូចជា​សំឡី​ ​ដែលគេ​ថ្ពេច​អស់១០០ដង​)​១​ ​មានផ្ទៃ​ដៃ​ ​និង​ផ្ទៃ​ជើង​ ​ប្រទាក់​ដោយ​ក្រឡា​ ​ដូចជា​សំណាញ់១​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​ទាំងពីរ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​នូវ​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នកសង្គ្រោះ​ ​នូវ​ជន​ជា​បរិស័ទ​ ​ជន​បរិស័ទ​ដែល​ព្រះ​តថាគត​បាន​សង្គ្រោះ​នោះ​គឺ​ ​ពួក​ព្រាហ្មណ៍​ ​គហបតិ​ ​អ្នក​និគម​ ​អ្នកជនបទ​ ​ពួក​ស្មៀន​ ​មហាមាត្រ​ ​ពួក​សេនា​មាន​អង្គ៤​ ​(​មាន​សេនា​ដំរី​ជាដើម​)​ ​ឆ្មាំទ្វារ​ ​អាមាត្យ​ ​រាជបរិស័ទ​ ​ស្តេច​ចំណុះ​ ​អ្នកមាន​ភោគៈ​ ​និង​រាជកុមារ​ ​កាលបើ​ព្រះ​តថាគត​នៅជា​ស្តេច​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​នូវ​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នកសង្គ្រោះ​ ​នូវ​ជន​ជា​បរិស័ទ​ ​ជន​ជា​បរិស័ទ​ ​ដែល​ព្រះ​តថាគត​ ​បាន​សង្គ្រោះ​នោះ​គឺ​ ​ពួក​ភិក្ខុ​ ​ពួក​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ទេវតា​ ​មនុស្ស​ ​អសុរ​ ​នាគ​ ​គន្ធព្វ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
ថយ | ទំព័រទី ២០ | បន្ទាប់