ឃើញរូបដោយចក្ខុ ក៏មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គលនៅព្រងើយ តែមានសតិ និងសម្បជញ្ញៈ១។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ទទួលរសដោយអណ្តាត។បេ។ ពាល់ត្រូវសម្ផ័ស្សដោយកាយ។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គលនៅព្រងើយៗ តែមានសតិ និងសម្បជញ្ញៈ១។
[១៩៥] អភិជាតិ (កំណើត) មាន៦យ៉ាង ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ (ត្រកូលទាប) ហើយប្រព្រឹត្តធម៌ខ្មៅ (ទុច្ចរិត) ទៀត១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយប្រព្រឹត្តធម៌ស (សុចរិត)។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយប្រព្រឹត្តធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលស (ត្រកូលខ្ពស់) ហើយប្រព្រឹត្តធម៌ស១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលស ហើយប្រព្រឹត្តធម៌ខ្មៅ១។ ម្នាលអាវុសោទាំងឡាយ