ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជាវិញ្ញាណដ្ឋិតិទី៦។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិទី៧។
[២០៧] បុគ្គលគួរទទួលនូវទក្ខិណាទាន មាន៧ពួកគឺ លោកជាឧភតោភាគវិមុត្ត១ បញ្ញាវិមុត្ត១ កាយសក្ខី១ ទិដ្ឋិប្បត្ត១ សទ្ធាវិមុត្ត១ ធម្មានុសារី១ សទ្ធានុសារី(១) ១។
[២០៨] អនុសយក្កិលេស មាន៧យ៉ាងគឺ កាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។
[២០៩] សញ្ញោជនៈ(២) មាន៧យ៉ាងគឺ កាមសញ្ញោជនៈ១ បដិឃសញ្ញោជនៈ១ ទិដ្ឋិសញ្ញោជនៈ១ វិចិកិច្ឆាសញ្ញោជនៈ១ មានសញ្ញោជនៈ១ ភវរាគសញ្ញោជនៈ១ អវិជ្ជាសញ្ញោជនៈ១។

(១) ចូរមើលសេចក្តីពន្យល់ក្នុងសម្បសាទនីយសូត្រ ទីឃនិកាយ បាដិកវគ្គ។ (២) ហៅថា សំយោជនៈក៏បាន។