ពួកធម៌ប្រាំបី តើដូចម្តេច។ មិច្ឆត្តៈ (ភាវៈដែលខុស) មាន៨យ៉ាង គឺមិច្ឆាទិដ្ឋិ១ មិច្ឆាសង្កប្បៈ១ មិច្ឆាវាចា១ មិច្ឆាកម្មន្តៈ១ មិច្ឆាអាជីវៈ១ មិច្ឆាវាយាមៈ១ មិច្ឆាសតិ១ មិច្ឆាសមាធិ១។
[២១២] សម្មត្តៈ (ភាវៈដែលត្រូវ) មាន៨យ៉ាង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១។
[២១៣] បុគ្គលទទួលនូវទក្ខិណាទាន មាន៨ពួក គឺលោកអ្នកដល់នូវសោតៈហើយ១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល១ ជាសកទាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល១ ជាអនាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល១ ជាអរហន្ត១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវភាវៈជាអរហន្ត១។
[២១៤] កុសីតវត្ថុ (ហេតុរបស់បុគ្គលខ្ជិល) មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះមានគំនិតយ៉ាងនេះថា ការងារហ្នឹងឯង អាត្មាអញ នឹងត្រូវធ្វើ តែថាបើអាត្មាអញ ធ្វើការងារទៅហើយ កាយនឹងលំបាក ណ្ហើយចុះ អាត្មាអញដេកសិន។