តែថា​ ​កាលដែល​អាត្មាអញ​កំពុង​ដើរ​ផ្លូវ​ ​កាយ​ក៏​លំបាកទៅ​ហើយ​ ​ណ្ហើយចុះ​ ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ប្រុងប្រៀប​ព្យាយាម​ ​.​.​.​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដើរទៅ​កាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​តែ​មិនបាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ឲ្យ​បរិបូណ៌​ដរាបដល់​ឆ្អែត​ទេ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាលដែល​ដើរទៅ​កាន់​ស្រុក​ ​ឬ​និគម​ ​មិនបាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ឲ្យ​បរិបូណ៌​ដរាបដល់​ឆ្អែត​សោះ​ ​កាយ​របស់​អាត្មាអញ​នេះ​ ​ក៏​លំបាកទៅ​ហើយ​ ​ធ្វើការងារ​មិនកើត​ ​ណ្ហើយចុះ​ ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ប្រុងប្រៀប​ព្យាយាម​ ​.​.​.​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ ​ទី៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដើរទៅ​កាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​បាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​បរិបូណ៌​ដរាបដល់​ឆ្អែត​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាលដែល​ដើរទៅ​កាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់