បានភោជនសៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញ ក៏ធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែក ដែលត្រូវទឹក ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ... នេះជា កុសីតវត្ថុ ទី៦។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានកើតអាពាធតិចតួចនេះហើយ មានទំនងនឹងដេកបាន បើដូច្នោះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ... នេះជា កុសីតវត្ថុ ទី៧។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសះស្បើយអំពីជម្ងឺហើយ ទើបនឹងសះស្បើយអំពីជម្ងឺមិនយូរប៉ុន្មាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ សះស្បើយអំពីជម្ងឺហើយ តែសះស្បើយអំពីជម្ងឺមិនយូរប៉ុន្មាន កាយរបស់អាត្មាអញ នៅមិនទាន់មានកំឡាំង ធ្វើការងារមិនកើត ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី៨។