នេះ​ជា​ ​អា​រព្ភ​វត្ថុ​ ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ដើរ​ផ្លូវ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ត្រូវ​ដើរ​ផ្លូវ​ ​កាលបើ​អាត្មាអញ​ ​នឹង​ដើរ​ផ្លូវ​ ​មិន​ងាយ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សាសនា​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​បាន​ ​ណ្ហើយចុះ​ ​អាត្មាអញ​ ​ប្រុងប្រៀប​ព្យាយាម​។​បេ​។​ ​ភិក្ខុ​នោះ​ ​ក៏​ប្រុងប្រៀប​ព្យាយាម​.​.​.​ ​នេះ​ជា​ ​អា​រព្ភ​វត្ថុ​ ​ទី៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដើរ​ផ្លូវ​រួចហើយ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​បាន​ដើរ​ផ្លូវ​រួចហើយ​ ​កាលដែល​អាត្មាអញ​ ​កំពុង​ដើរ​ផ្លូវ​ ​មិន​អាច​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សាសនា​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​ណ្ហើយចុះ​ ​អាត្មាអញ​ ​ប្រុងប្រៀប​ព្យាយាម​។​បេ​។​ ​ភិក្ខុ​នោះ​ ​ក៏​ប្រុងប្រៀប​ព្យាយាម​ ​.​.​.​ ​នេះ​ជា​ ​អា​រព្ភ​វត្ថុ​ ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដើរទៅ​កាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​មិនបាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ដរាបដល់​ឆ្អែត​ ​ភិក្ខុ​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ដើរទៅ​កាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​មិនបាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ឲ្យ​បរិបូណ៌​ដរាបដល់​ឆ្អែត
ថយ | ទំព័រទី ២២១ | បន្ទាប់