កាយរបស់អាត្មាអញក៏ស្រាល គួរធ្វើការងារបាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម។បេ។ ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម ... នេះជា អារព្ភវត្ថុ ទី៥។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ បានដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត កាយរបស់អាត្មាអញ មានកំឡាំង ល្មមធ្វើការងារបាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម នេះជា អារព្ភវត្ថុ ទី៦។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កើតអាពាធតិចតួចនេះហើយ អាពាធ របស់អាត្មាអញ គង់មានទំនងចំរើនឡើងមិនខាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ... នេះជា អារព្ភវត្ថុ ទី៧។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានសះស្បើយអំពីជម្ងឺហើយ លុះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា