អាត្មាអញ​ ​បាន​សះស្បើយ​អំពី​ជម្ងឺ​ហើយ​ ​តែ​សះស្បើយ​អំពី​ជម្ងឺ​មិនទាន់​យូរប៉ុន្មាន​ ​អាពាធ​របស់​អាត្មាអញ​ ​គង់មាន​ទំនង​រើ​ឡើងវិញ​ ​ណ្ហើយចុះ​ ​អាត្មាអញ​ ​ប្រុងប្រៀប​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ភិក្ខុ​នោះ​ ​ក៏​ប្រុងប្រៀប​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​ ​អា​រព្ភ​វត្ថុ​ ​ទី៨​។​ ​
 ​[​២១៦​]​ ​ទានវត្ថុ​មាន៨យ៉ាង​ ​គឺ​ ​បុគ្គល​ឲ្យ​ទាន​ ​ព្រោះ​បុគ្គល​ស្រាប់តែ​មកដល់១​ ​ឲ្យ​ទាន​ព្រោះ​ខ្លាច​ ​(​គេ​តិះដៀល​ ​ឬ​ខ្លាច​អបាយភូមិ​)​១​ ​ឲ្យ​ទាន​ដោយ​គិតថា​ ​គេ​ធ្លាប់​ឲ្យ​ដល់​អាត្មាអញ​ហើយ១​ ​ឲ្យ​ទាន​ដោយ​គិតថា​ ​គេ​នឹង​ឲ្យ​ដល់​អាត្មាអញ​វិញ១​ ​ឲ្យ​ទាន​ដោយ​គិតថា​ ​ទាន​ជា​ការ​ឲ្យ​សម្រេចប្រយោជន៍១​ ​ឲ្យ​ទាន​ដោយ​គិតថា​ ​អាត្មាអញ​ ​មិនបាន​ចំអិន​ ​ជន​ទាំងនេះ​ ​មិនបាន​ចំអិន​ ​កាលបើ​អាត្មាអញ​បាន​ចំអិន​ ​មិន​គួរ​នឹង​មិន​ឲ្យ​ទាន​ ​ដល់​ពួក​ជន​ដែល​មិនបាន​ចំអិន​ទេ១​ ​ឲ្យ​ទាន​ដោយ​គិតថា​ ​កាលបើ​អាត្មាអញ​ ​ឲ្យ​ទាន​នេះ​ទៅ​ហើយ​ ​កិត្តិសព្ទ​ដ៏​ល្អ​ ​រមែង​ខ្ចរខ្ចាយ​ទៅ១​ ​ឲ្យ​ទាន​ដើម្បី​ជា​គ្រឿងប្រដាប់​ចិត្ត​ ​ទាំង​ជា​បរិវារ​របស់​ចិត្ត១​។
ថយ | ទំព័រទី ២២៣ | បន្ទាប់