[​២១៨​]​ ​លោកធម៌​មាន៨យ៉ាងគឺ​ ​លាភ១​ ​អលាភ១​ ​យស១​ ​អយស១​ ​និន្ទា១​ ​សរសើរ១​ ​សុខ១​ ​ទុក្ខ១​។​
 [​២១៩​]​ ​បរិស័ទ​មាន៨ពួក​គឺ​ ​ខត្តិយ​បរិស័ទ១​ ​ព្រាហ្មណ​បរិស័ទ១​ ​គហបតិ​បរិស័ទ១​ ​សមណ​បរិស័ទ១​ ​ចាតុម្មហារាជិក​បរិស័ទ១​ ​តា​វត្តឹ​សប​រិ​ស័ទ១​ ​និម្មាន​រតិ​បរិស័ទ១​ ​ព្រហ្ម​បរិស័ទ១​។​
 [​២២០​]​ ​អភិ​ភាយ​ត​នៈ​ ​មាន៨យ៉ាងគឺ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ដែល​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​មាន​ប្រមាណ​តិច​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី១​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ដែល​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​រក​ប្រមាណ​មិនបាន​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី២​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ដែល​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​មាន​ប្រមាណ​តិច​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​
ថយ | ទំព័រទី ២២៨ | បន្ទាប់