នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី៣​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​ ​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ដែល​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​រក​ប្រមាណ​មិនបាន​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី៤​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​ ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ខៀវ​ ​មាន​សម្បុរ​ខៀវ​ ​ដ៏​ឆ្លុះ​ចេញ​នូវ​សម្បុរ​ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​ប្រៀប​ដូច​ផ្កាត្រកៀត​ខៀវ​ ​មាន​សម្បុរ​ខៀវ​ ​ដ៏​ឆ្លុះ​ចេញ​នូវ​សម្បុរ​ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​ពុំ​នោះ​សោត​ ​ប្រៀប​ដូច​សំពត់​ខៀវ​ ​កើត​ក្នុង​ក្រុង​ពារាណសី​នោះ​ ​រលីង​ទាំងពីរ​ខាង​ ​មាន​ពណ៌ខៀវ​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ខៀវ​ ​មាន​សម្បុរ​ខៀវ​ ​ដ៏​ឆ្លុះ​ចេញ​នូវ​សម្បុរ​ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​យ៉ាងនេះ​ឯង​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី៥​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​ ​នូវ​អរូប​ខាងក្នុង​
ថយ | ទំព័រទី ២២៩ | បន្ទាប់