ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​លឿង​ ​មាន​ពណ៌លឿង​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​ប្រៀប​ដូច​ផ្កា​ក​ណ្ណិ​កា​លឿង​ ​មាន​ពណ៌លឿង​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​ពុំ​នោះ​សោត​ ​ប្រៀប​ដូច​សំពត់​លឿង​ ​កើត​ក្នុង​ក្រុង​ពារាណសី​នោះ​ ​រលីង​ទាំងពីរ​ខាង​ ​មាន​ពណ៌លឿង​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​ ​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​លឿង​ ​មាន​សម្បុរ​លឿង​ ​ដ៏​ឆ្លុះ​ចេញ​ ​នូវ​សម្បុរ​លឿង​ ​មាន​ពន្លឺ​លឿង​ ​គ្រប​សង្កត់​ ​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​យ៉ាងនេះ​ឯង​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី៦​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ក្រហម​ ​មាន​សម្បុរ​ក្រហម​ ​ដ៏​ឆ្លុះ​ចេញ​នូវ​សម្បុរ​ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​ប្រៀប​ដូច​ផ្កា​ច្បារ​ក្រហម​ ​មាន​ពណ៌ក្រហម​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​ពុំ​នោះ​សោត​ ​ប្រៀប​ដូច​សំពត់​ក្រហម​ ​កើត​ក្នុង​ក្រុង
ថយ | ទំព័រទី ២៣០ | បន្ទាប់