ពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ក្រហម ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញនូវសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់ នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៧។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ អរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះចេញនូវសម្បុរ ស មានពន្លឺ ស ប្រៀបដូចផ្កាយព្រឹក ស មានពណ៌ ស ដ៏ឆ្លុះចេញនូវពណ៌ ស មានពន្លឺ ស ពុំនោះសោត ប្រៀបដូចសំពត់ កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ ស ដ៏ឆ្លុះចេញនូវពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះចេញនូវសម្បុរ ស មានពន្លឺ ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៨។