[២២១] វិមោក្ខមាន៨យ៉ាងគឺ បុគ្គលរមែងឃើញ នូវរូបទាំងឡាយបាន នេះជា វិមោក្ខ ទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ នេះជា វិមោក្ខ ទី២។ សេចក្តីជឿស៊ប់ ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខ ទី៣។ ព្រោះការកន្លង នូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់ អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ នេះជា វិមោក្ខ ទី៤។ បុគ្គលកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលកន្លងនូវ វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ នេះជា វិមោក្ខទី ៦។ បុគ្គលកន្លងនូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា វិមោក្ខ ទី៧។ បុគ្គលកន្លងនូវ នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ សញ្ញាវេទយិតនិរោធ