ចងអាឃាត ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍។ កំពុងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍។ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើជាប្រយោជន៍។ កំពុងប្រព្រឹត្ត នូវអំពើជាប្រយោជន៍។ នឹងប្រព្រឹត្ត នូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អញ។
[២២៣] អាឃាតប្បដិវិន័យ (ការកំចាត់បង់អាឃាត) មាន៩យ៉ាង គឺ បុគ្គលកំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា។ បុគ្គលកំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបាន ក្នុងបុគ្គលនុ៎ះអំពីណា។ បុគ្គល កំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា។