នេះ​ជា​ ​សត្តា​វាស​ ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​ទេវតា​ ​ក្នុង​ជាន់​អាភស្សរៈ​ ​នេះ​ជា​ ​សត្តា​វាស​ ​ទី៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូច​ពួក​ទេវតា​ ​ក្នុង​ជាន់​សុភ​កិ​ណ្ហៈ​ ​នេះ​ជា​ ​សត្តា​វាស​ ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​ឥត​សញ្ញា​ ​មិនដឹង​ច្បាស់​ ​(​នូវ​អារម្មណ៍​)​ ​ដូច​ពួក​ទេវតា​ ​ជា​អសញ្ញិ​សត្វ​ ​នេះ​ជា​ ​សត្តា​វាស​ ​ទី៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ព្រោះ​កន្លង​បង់​នូវ​ពួក​រូបសញ្ញា​ ​ព្រោះ​វិនាស​ទៅ​នៃ​ពួក​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ពួក​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​នេះ​ជា​ ​សត្តា​វាស​ ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​នេះ​ជា​ ​សត្តា​វាស​ ​ទី៧​។​ ​ម្នាល​អាវុសោ
ថយ | ទំព័រទី ២៣៦ | បន្ទាប់