ទាំងឡាយ​ ​ពួក​សត្វ​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វត្ថុ​បន្តិចបន្តួច​មិន​មាន​ ​ដូច្នេះ​ ​នេះ​ជា​ ​សត្តា​វាស​ទី​ ​៨​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​កន្លង​បង់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វត្ថុ​នេះ​ស្ងប់​រម្ងាប់​ ​វត្ថុ​នេះ​ប្រសើរ​ ​ដូច្នេះ​ ​នេះ​ជាស​ត្តា​វាស​ទី៩​។​ ​
 [​២២៥​]​ ​អក្ខណ​អស​ម័យ​ ​នៃ​ការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​មាន៩យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​កើតឡើង​ហើយ​ ​ក្នុង​លោក​នេះ​ផង​ ​ធម៌​ដែល​ធ្វើ​កិលេស​ឲ្យ​ស្ងប់​រម្ងាប់​ ​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង​ ​ជា​ធម៌​ ​ដែល​ព្រះ​សុគត​ ​ប្រកាស​ទុក​ ​ព្រះអង្គ​ក៏បាន​សំដែង​ហើយ​ផង​។​ ​តែ​បុគ្គល​នេះ​ ​ទៅ​កើត​ក្នុង​នរក​ ​នេះ​ជា​ ​អក្ខណ​អស​ម័យ​ ​នៃ​ការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​កើត​
ថយ | ទំព័រទី ២៣៧ | បន្ទាប់