ឡើង​ហើយ​ក្នុង​លោក​ផង​ ​ធម៌​ដែល​ធ្វើ​កិលេស​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង​ ​ជា​ធម៌​ ​ដែល​ព្រះ​សុគត​ ​ប្រកាស​ទុក​ ​ព្រះអង្គ​ក៏បាន​សំដែង​ហើយ​ផង​។​ ​តែ​បុគ្គល​នេះ​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​បេ​។​ ​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​។​បេ​។​ ​ទៅ​កើត​ក្នុង​អសុរកាយ​។​បេ​។​ ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​មាន​អាយុវែង​ណាមួយ​។​បេ​។​ ​ទៅ​កើត​ក្នុង​ពួក​មិលក្ខ​ជន​ ​ជា​អ្នក​មិនដឹង​ការខុសត្រូវ​ច្បាស់លាស់​ ​ក្នុង​ពួ​ក​បច្ចន្តិ​ម​ជនបទ​ ​ដែល​ជា​ប្រទេស​គ្មាន​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ទៅដល់​។​ ​បាន​កើត​ក្នុង​មជ្ឈិម​ជនបទ​ហើយ​ ​តែ​អ្នកនោះ​ ​ជា​មិច្ឆាទិដ្ឋិ​ ​មាន​សេចក្តី​ឃើញ​វិប​រឹត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​គ្មានផល​ ​របស់​ដែលគេ​បូជា​ហើយ​ ​គ្មានផល​ ​ការ​បូជា​ធំ​ ​គ្មានផល​ ​ការ​បូជា​តូច​ ​គ្មានផល​ ​ផល​ ​និង​វិបាក​របស់​កម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​ ​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោក​ដទៃ​មិន​មាន​ ​មាតា​មិន​មាន​ ​បិតា​មិន​មាន​
ថយ | ទំព័រទី ២៣៨ | បន្ទាប់