ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ពួក​សមណព្រាហ្មណ៍​ ​ក្នុង​លោក​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​ប្រតិបត្តិ​ដោយ​ល្អ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ព្រោះ​ដឹង​ច្បាស់​ដោយខ្លួនឯង​ ​ហើយ​ឲ្យ​អ្នកដទៃ​បាន​ត្រាស់​ដឹងផង​ ​មិន​មាន​។​ ​បាន​កើត​ក្នុង​ពួក​មជ្ឈិម​ជនបទ​ហើយ​ ​តែ​ជា​បុគ្គល​អប្ប​ឥត​ប្រាជ្ញា​ ​ល្ងង់ខ្លៅ​ ​ជា​មនុស្សគ​ ​មិន​អង់អាច​ ​ដើម្បី​ដឹងសេចក្តី​ ​នៃ​សុភាសិត​ ​និង​ទុព្ភាសិត​បាន​ ​នេះ​ជា​ ​អក្ខណ​អស​ម័យ​ ​នៃ​ការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ទី៨​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​មិនកើត​ឡើង​ក្នុង​លោក​ផង​ ​ធម៌​ធ្វើ​នូវ​សេចក្តី​ស្ងប់​រម្ងាប់​កិលេស​ ​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ ​ជា​ដំណើរ​ ​ដើម្បី​ត្រាស់​ដឹង​ ​ជា​ធម៌​ដែល​ព្រះ​សុគត​ ​ទ្រង់​ប្រកាស​ទុក​ ​ព្រះអង្គ​ក៏​មិនបាន​សំដែង​ផង​។​ ​តែ​បុគ្គល​នេះ​ ​បាន​កើត​ក្នុង​មជ្ឈិម​ជនបទ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​មិនជា​មនុស្សគ​ ​អង់អាច​
ថយ | ទំព័រទី ២៣៩ | បន្ទាប់