ដែលចូលវិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនសញ្ញារលត់១ កាលដែលចូលអាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតនសញ្ញារលត់១ កាលដែលចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញារលត់១ កាលដែលចូលសញ្ញាវេទយិតនិរោធ សញ្ញា និងវេទនារលត់១។ ម្នាលអាវុសោទាំងឡាយ នេះឯងជាធម៌ពួក៩ ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក៩នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ សេចក្តីបំប្រួញធម៌ពួក៩។
[២២៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពួក១០ ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក១០នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួក១០ ដូចម្តេចខ្លះ។
ចប់ ពួកធម៌ប្រាំបួនៗ ដែលរាប់ចូលក្នុងការសង្គាយនា។