មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាលល្អ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាល្អណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយពួកធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ(១) ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយពួកធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចអ្វីដែលបុគ្គលត្រូវធ្វើ ទោះបីធំ ឬតូច របស់ពួកសព្រហ្មចារីណា ភិក្ខុជាអ្នកឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចនោះ អាចធ្វើបាន អាចចាត់ចែងបាន។ ម្នាលអាវុសោទាំងឡាយ កិច្ចអ្វីៗ ដែលបុគ្គលត្រូវធ្វើ របស់ពួកសព្រហ្មចារីណា ភិក្ខុ។បេ។ អាចចាត់ចែងបានណា នេះជា នាថករណធម៌ ១។
(១) ស្តាំជាប៉ែកខាងល្អ ឆ្វេងជាប៉ែកខាងអាក្រក់ អ្នកប្រព្រឹត្តល្អ ហៅថា ប្រព្រឹត្តខាងស្តាំ អ្នកប្រព្រឹត្តខុស ហៅថា ប្រព្រឹត្តឆ្វេង។