ម្នាលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងរក លះបង់ហើយដោយល្អ ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនសៅហ្មង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ លះបង់សេចក្តីត្រិះរិះក្នុងកាម លះបង់សេចក្តីត្រិះរិះ ក្នុងព្យាបាទ លះបង់សេចក្តីត្រិះរិះ ក្នុងការបៀតបៀន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនសៅហ្មង ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់ហើយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលកាន់ចតុត្ថជ្ឈាន មិនទុក្ខមិនសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះអស់សោមនស្ស និងទោមនស្សក្នុងកាលមុន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់ហើយ ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះហើយ ចាករាគៈ មានចិត្តរួចស្រឡះហើយ ចាកទោសៈ មានចិត្តរួចស្រឡះហើយ ចាកមោហៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ