ទសុត្តរសូត្រ ទី១១
[២៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប។ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយ (ដែលនៅ) ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុទាំងនោះ ឆ្លើយតបពាក្យព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលយ៉ាងនេះថា
[២៣៦] ខ្ញុំនឹងសំដែងទសុត្តរធម៌(១) ជាធម៌សម្រាប់ដោះស្រាយនូវគ្រឿងចាក់ស្រែះ គឺកិលេសទាំងអស់ (មានអភិជ្ឈាជាដើម) ដើម្បីបានដល់ព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃវដ្តទុក្ខ។
[២៣៧] ម្នាលអាវុសោទាំងឡាយ ធម៌មួយមានឧបការៈច្រើន ធម៌មួយគួរចំរើន ធម៌មួយគួរកំណត់ដឹង ធម៌មួយគួរលះបង់ ធម៌មួយជាចំណែកនៃសេចក្តីវិនាស ធម៌មួយជាចំណែកវិសេស ធម៌មួយត្រាស់
(១) ធម៌ដែលលោកចែកជាមាតិកាដប់ៗ មួយទៀត ធម៌តាំងពីរមួយ ១០ដងឡើងទៅដល់ដប់ ១០ដង។ ឬក្នុងមួយសង្កាត់ៗ មានប្រស្នាដប់ៗ ក្នុងខមួយៗ ហៅថា ទសុត្តរធម៌ (អដ្ឋកថា)។