[២៤៣] ធម៌មួយដែលជាចំណែកវិសេស តើដូចម្តេច។ យោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា។ នេះជាធម៌មួយ ដែលជាចំណែកវិសេស។
[២៤៤] ធម៌មួយដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេច។ អនន្តរិកចេតោសមាធិ(១) ។ នេះជាធម៌មួយ ដែលត្រាស់ដឹងបានដោយក្រ។
[២៤៥] ធម៌មួយដែលគួរឲ្យកើតឡើង តើដូចម្តេច។ ញាណដែលមិនកម្រើក គឺបច្ចវេក្ខណបញ្ញា។ នេះជាធម៌មួយ ដែលគួរឲ្យកើតឡើង។
[២៤៦] ធម៌មួយដែលគួរដឹងច្បាស់ តើដូចម្តេច។ បានដល់ពួកសត្វទាំងពួង តាំងនៅបានព្រោះអាហារ។ នេះជាធម៌មួយដែលគួរដឹងច្បាស់។
[២៤៧] ធម៌មួយ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច។ អកុប្បាចេតោវិមុត្តិ ការរួចផុតនៃចិត្តមិនកម្រើក គឺអរហត្តផល។ នេះជាធម៌មួយ ដែលគួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំងឡាយ១០នេះ ជាធម៌ពិត

(១) ក្នុងទីដទៃ លោកសំដៅយកផលជាលំដាប់នៃមគ្គ ហៅថា អនន្តរិកចេតោសមាធិ តែក្នុងទីនេះ លោកសំដៅយកមគ្គ ជាលំដាប់នៃវិបស្សនាវិញ ព្រោះសមាធិនោះ ជាលំដាប់នៃវិបស្សនាផង ឲ្យនូវផលជាលំដាប់នៃខ្លួនផង (អដ្ឋកថា)