[២៥២] ធម៌ពីរដែលគួរលះបង់ តើដូចម្តេចខ្លះ។ អវិជ្ជា (សេចក្តីល្ងង់)១ ភវតណ្ហា (ចំណង់ក្នុងភព)១។ ធម៌ទាំងពីរនេះ គួរលះបង់។
[២៥៣] ធម៌ពីរដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ ភាវៈជាអ្នកដែលគេស្តីប្រដៅបានដោយក្រ១ ភាវៈជាអ្នកគប់មិត្តអាក្រក់១។ ធម៌ទាំងពីរនេះ ជាចំណែកនៃសេចក្តីវិនាស។
[២៥៤] ធម៌ពីរដែលជាចំណែកវិសេស តើដូចម្តេចខ្លះ។ ភាវៈ ជាអ្នកដែលគេស្តីប្រដៅងាយ១ ភាវៈ ជាអ្នកគប់មិត្តល្អ១។ ធម៌ទាំងពីរនេះ ជាចំណែកវិសេស។
[២៥៥] ធម៌ពីរដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ ហេតុ និងបច្ច័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង របស់សត្វទាំងឡាយ១ ហេតុ និងបច្ច័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធ របស់សត្វទាំងឡាយ១។ ធម៌ទាំងពីរនេះ ត្រាស់ដឹងបានដោយក្រ។
[២៥៦] ធម៌ពីរដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ ញាណ (ការដឹង) ពីរយ៉ាង ការដឹងក្នុងរបស់អស់ទៅ១ ការដឹងក្នុងរបស់មិនទាន់កើតឡើង១។ ធម៌ទាំងពីរនេះ គួរឲ្យកើតឡើង។