[២៦១] ធម៌បីដែលគួរចំរើន តើដូចម្តេចខ្លះ។ សមាធិបីយ៉ាង សមាធិដែលមានវិតក្កៈ ទាំងវិចារៈ១ សមាធិដែលគ្មាវិតក្កៈ មានតែវិចារៈ១ សមាធិ ដែលគ្មានវិតក្កៈ គ្មានទាំងវិចារៈ១។ ធម៌ទាំងបីនេះ គួរចំរើន។
[២៦២] ធម៌បីដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ វេទនាបីរប្រការ វេទនា ដែលជាសុខ១ វេទនាដែលជាទុក្ខ១ វេទនាដែលមិនជាទុក្ខ មិនជាសុខ១។ ធម៌ទាំងបីនេះ គួរកំណត់ដឹង។
[២៦៣] ធម៌បីដែលគួរលះបង់ តើដូចម្តេចខ្លះ។ តណ្ហាបីប្រការ គឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ធម៌ទាំងបីនេះ គួរលះបង់។
[២៦៤] ធម៌បីដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ អកុសលមូល (ឫសអកុសល) បីយ៉ាងគឺ លោភៈ ជាឫសអកុសល១ ទោសៈ ជាឫសអកុសល១ មោហៈ ជាឫសអកុសល១។ ធម៌ទាំងបីនេះ ជាចំណែកនៃសេចក្តីវិនាស។