ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត ត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ។
[២៨១] ធម៌៥មានឧបការៈច្រើន ធម៌៥គួរចំរើន ធម៌៥គួរកំណត់ដឹង ធម៌៥គួរលះបង់ ធម៌៥ជាចំណែកនៃសេចក្តីវិនាស ធម៌៥ជាចំណែកវិសេស ធម៌៥ត្រាស់ដឹងបានដោយក្រ ធម៌៥គួរឲ្យកើតឡើង ធម៌៥គួរដឹងច្បាស់ ធម៌៥គួរធ្វើឲ្យជាក់ច្បាស់។
[២៨២] ធម៌៥មានឧបការៈច្រើន តើដូចម្តេចខ្លះ។ អង្គដែលជាទីតាំងនៃសេចក្តីព្យាយាម៥ប្រការ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រង់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី អ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតដូច្នេះ ជាអ្នកមិនមានអាពាធ