លុះលោកមានសេចក្តីសុខហើយ ចិត្តក៏ដំកល់នៅនឹង នេះជាវិមុត្តាយតនៈទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុផង មិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃផង ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក មិនសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមកផង ទាំងមិនបានត្រិះរិះរឿយៗ មិនពិចារណារឿយៗ មិនពិនិត្យរឿយៗ ក្នុងចិត្ត នូវធម៌តាមដែលបានស្តាប់មក តាមដែលបានរៀនមក តែលោកបានរៀនសមាធិនិមិត្តណាមួយដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចេះចាំដោយល្អ ត្រាស់ដឹងដោយល្អ ដោយប្រាជ្ញា ម្នាលអាវុសោទាំងឡាយ សមាធិនិមិត្តណាមួយ ដែលភិក្ខុរៀនដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចេះចាំដោយល្អ ត្រាស់ដឹងដោយល្អ ដោយប្រាជ្ញាភិក្ខុ យ៉ាងណាៗ ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់ ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ