ភិក្ខុ​បរិភោគ​ដោយ​មិនបាន​ចែកមុខ​អាមិសៈ​ ​មុខ​បុគ្គល​(​១​)​ ​ដោយ​លាភ​មាន​សភាព​ដូច្នោះ​ ​គឺជា​អ្នក​បរិភោគ​ជា​សាធារណៈ​ ​ដោយ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ដែល​ជា​អ្នកមានសីល​ ​នេះឯង​ជា​ធម៌​គួរ​រលឹក​រកគ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​ ​ដើម្បី​ឯ​កី​ភាព១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​សីល​ណា​ដែល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុះ​ ​ជា​សីល​អ្នកជា​ ​ពួក​វិញ្ញូ​ជន​តែង​សរសើរ​ ​ជា​សីល​ដែល​តណ្ហា​ ​និង​ទិដ្ឋិ​មិនបាន​ស្ទាបអង្អែល​ ​ប្រព្រឹត្តទៅ​ដើម្បី​សមាធិ​ ​ភិក្ខុ​ជា​អ្នកមានសីល​ដ៏​ស្មើ​ ​ដោយ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ក្នុង​សីល​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំង​ ​នេះឯង​ជា​ធម៌​គួរ​រលឹក​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​ ​ដើម្បី​ឯ​កី​ភាព១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​
​(​១​)​ ​មើល​ ​នយលក្ខណៈ​ ​ក្នុង​សង្គីតិ​សូត្រ​ខាងដើម​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់