មួយទៀត​ ​ចិត្ត​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​តែង​ឱន​ទៅ​រក​វិវេក​ ​ឈាន​ទៅ​រក​វិវេក​ ​បែរ​ទៅ​រក​វិវេក​ ​តំ​កល់​នៅក្នុង​វិវេក​ ​ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញ​ចាក​កាម​ ​ជា​ចិត្ត​ប្រាសចាក​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក៏​ចិត្ត​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ដែល​ឱន​ទៅ​រក​វិវេក​ ​ឈាន​ទៅ​រក​វិវេក​ ​បែរ​ទៅ​រក​វិវេក​ ​តំ​កល់​នៅក្នុង​វិវេក​ ​ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញ​ចាក​កាម​ ​ជា​ចិត្ត​ប្រាសចាក​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​នេះឯង​ចាត់ជា​កំឡាំង​ ​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ព្រោះ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​អាស្រ័យ​នូវ​កំឡាំង​នេះ​ ​ទើប​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​អាសវៈ​ទាំងឡាយ​ ​របស់​អាត្មាអញ​អស់ហើយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ដែល​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​បាន​ចំរើន​អប់រំ​ល្អ​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក៏​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ដែល​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​បាន​ចំរើន​អប់រំ​ល្អ​ ​នេះឯង​ចាត់ជា​កំឡាំង​ ​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ព្រោះ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​អាស្រ័យ​នូវ​កំឡាំង​នេះ​ ​ទើប​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​អាសវៈ​ទាំងឡាយ​ ​របស់​អាត្មាអញ​អស់ហើយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ឥន្ទ្រិយ៥​ ​ដែល​ភិក្ខុ​
ថយ | ទំព័រទី ៣០២ | បន្ទាប់