[​៣២៧​]​ ​ធម៌៩​ ​ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ៩យ៉ាង​ ​គឺ​សីលវិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​ចិត្ត​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​ទិដ្ឋិ​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​កង្ខា​វិត​រណ​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​មគ្គា​មគ្គញ្ញាណ​ទស្សន​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​បដិបទា​ញាណទស្សន​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​ញាណទស្សន​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​បញ្ញា​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​ ​វិមុត្តិ​វិសុទ្ធិ​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ១​។​ ​ធម៌​ទាំង៩​ ​នេះ​ ​គួរ​ចំរើន​។​
 [​៣២៨​]​ ​ធម៌៩​ ​ដែល​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សត្តា​វា​សៈ​ ​(​ប្រទេស​ជាទី​នៅ​របស់​សត្វ​)​ ​មាន៩​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ក៏​មាន​ ​ដូច​ពួក​មនុស្ស​ ​និង​ទេវតា​ពួក​ខ្លះ​ ​និង​អសុរកាយ​ពួក​ខ្លះ​ ​នេះ​ជាស​ត្តា​វា​សៈ​ទី១​។​
ថយ | ទំព័រទី ៣៣០ | បន្ទាប់