ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចការណានីមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះឡើយ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចការទាំងនោះ ជាអ្នកអាចធ្វើបាន អាចចាត់ចែងបាន។ ម្នាលអាវុសោទាំងឡាយ កិច្ចការណានីមួយ ធំឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះឡើយ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចការទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌(១) ជាអ្នកស្តាប់ដោយយកចិត្តទុកដាក់ ទាំងប្រាថ្នាប្រកាសប្រាប់ជនឯទៀត ដោយខ្លួនឯង ជាអ្នកច្រើនដោយសេចក្តីត្រេកអរដ៏ទន់ ក្នុងអភិធម្ម(២) ក្នុងអភិវិន័យ(៣) ។ ម្នាលអាវុសោ
(១) បានដល់ពុទ្ធវចនៈ គឺបិដក៣។ (២) បានដល់ព្រះអភិធម្មទាំង៧គម្ពីរ មានធម្មសង្គណីជាដើម។ ន័យ១ទៀត ថា មគ្គនិងផល ហៅថា អភិធម្ម។ (៣) បានដល់ខន្ធកបរិវារៈ។ ន័យ១ទៀត ថា ការធ្វើឲ្យកិលេសស្ងប់រម្ងាប់ ហៅថា អភិវិន័យ។ (សង្គីតិសុត្តវណ្ណនា)។