មានការផ្សាយ និងប្រមាណមិនបាន១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាបោកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវតេជោកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវាយោកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់ នូវនីលកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវបីតកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវលោហិតកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវឱទាតកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាកាសកសិណ១។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ខាងលើ ខាងក្រោម និងទទឹង ជាកសិណតែបែបមួយ ឥតមានលាយឡំ (នឹងកសិណឯទៀត) ហើយមានការផ្សាយ និងប្រមាណមិនបាន១។ ធម៌ទាំង១០នេះ គួរចំរើន។
[៣៣៩] ធម៌១០ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ អាយតនៈ (ហេតុជាទីកើតនៃចិត្ត) ១០គឺ ភ្នែក ជាកន្លែងកើតចិត្ត១ រូបជាកន្លែងកើតចិត្ត១ ត្រចៀក ជាកន្លែងកើតចិត្ត១ សម្លេងជាកន្លែងកើតចិត្ត១ ច្រមុះជាកន្លែងកើតចិត្ត១ ក្លិនជាកន្លែងកើតចិត្ត១ អណ្តាត ជាកន្លែងកើតចិត្ត១ រស ជាកន្លែងកើតចិត្ត១ កាយ ជាកន្លែងកើតចិត្ត១ ផោដ្ឋព្វៈជាកន្លែងកើតចិត្ត១។ ធម៌ទាំង១០នេះ គួរកំណត់ដឹង។